អហ.កោះកុង៖ ករណីលួចដោយហឹង្សា(ប្លន់)កើតឡើងនៅចំណុច ផ្ទះសំណាក់រស្មីមករា ស្ថិតនៅភូមិ3 សង្កាត់ស្មាច់មានជ័យ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង បង្ករទ្បើងដោយជនសង្ស័យ02 នាក់ ត្រូវកម្លាំងជំនាញកងរាជអាវុធហត្ថឃាត់ខ្លួនកាលពីវេលាម៉ោង២១និង៣០នាទី ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ ។
ជនសង្ស័យដែលកម្លាំងជំនាញឃាត់ខ្លួនបានមានឈ្មោះ ឈ្មោះ គង់ ពៅ ហៅ សេក សុទ្ធី ភេទប្រុស អាយុ46ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នមិនពិតប្រាកដ និងឈ្មោះ ប៉ែន សុផល ភេទប្រុស អាយុ32ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នផ្ទះជួល ស្ថិតនៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
យោងតាមសេចក្តីរាយការណ៍របស់កងរាជអាវុធហត្ថខេត្តកោះកុងបានប្រាប់ឲ្យដឹងថា «មុនពេលកើតហេតុ ជនសង្ស័យទាំងពីរនាក់នេះ បានបបួលជនរងគ្រោះឈ្មោះ យឹម រតនៈ ភេទប្រុស អាយុ30ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូបង្រៀន មានទីលំនៅភូមិ2 សង្កាត់ស្មាច់មានជ័យ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង ចូលkaraoke រស្មីមករានៅពេលកំពុងផឹកស្រាបៀរ ជនសង្ស័យទាំង02នាក់ បានយកថ្នាំងងុយដេកម៉ាក(Lexomil)បានដាក់ចូលក្នុងកែវស្រាបៀរជនរងគ្រោះចំនួន05គ្រាប់ បន្ទាប់មកជនសង្ស័យទាំង02នាក់បានដឹកជនរងគ្រោះមកទម្លាក់ចោលនៅចំណុច ភូមិ01 សង្កាត់-ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង (ជិតវិទ្យាល័យកោះកុង)» ។ ប្រភពខាងលើបានបន្តថា «ក្រោយទម្លាក់ជនរងគ្រោះរួចហើយ ជនសង្ស័យបានយកម៉ូតូជនរងគ្រោះម៉ាក Honda C125 ពណ៌ខ្មៅ គ្មានស្លាកលេខ លេខម៉ាស៊ី ន9266651 ជិះរត់គេចខ្លួនដល់ចំណុចស្នាក់ការសន្ដិសុខ482 ក៏ត្រូវបានកម្លាំងអាវុធហត្ថឃាត់ខ្លួនតែម្តង» ។
វត្ថុតាងដែលកម្លាំងជំនាញចាប់ដកបានមាន ម៉ូតូ C125ពណ៌ខ្មៅ01គ្រឿង កាបូបស្ពាយពណ៌ខ្មៅ01,ថ្នាំងងុយដេក17គ្រាប់ម៉ាក(Lexomil),កាបូបដៃ01ពណ៌ឈាមជ្រូក,ប្រាក់ដុល្លារ100$,ប្រាក់រៀល50,000,00៛,លិខិតបញ្ចាំម៉ូតូចំនួន02សន្លឹកពណ៌លឿង,កាតមគ្គុទេសចំនួន02សន្លឹក(អង់គ្លេស+ថៃ)បង្កាន់ដៃបញ្ចាំម៉ូតូ03សន្លឹកពណ៌ស,លិខិតបញ្ចាំទូរស័ព្ទម៉ាក IPhone4 01សន្លឹក(ពណ៌លឿង), វិក័យប័ត្រ Karaoke រស្មីមករា01សន្លឹក,អាវយឺតចំនួន01ពណ៌ស,ទូរសព្ទដៃ02គ្រឿង(ម៉ាកHiyaពណ៍ស 01គ្រឿង,ម៉ាកHuawei ពណ៌ទឹកប្រាក់ខ្មៅ 01គ្រឿង)កូនកន្សែង01ពណ៌ក្រហម,ទឹកអប់ 01ដប,កូនសោរ 01ចង្កោម,ចិញ្ចៀនលោហធាតុពណ៌លឿងមានត្បូង 01វង់,កាបូបដៃ 01ពណ៌ខ្មៅ,អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ 01សន្លឹក,កាត ATM អេស៊ីលីដា 02សន្លឹក,ទូរសព្ទដៃ 01គ្រឿងម៉ាក Sumsung ពណ៌ទឹកប៊ិច,កូនសោរចំនួន01,នឹងកាតគ្រីម៉ូតូចំនួន01 ។
-កាបូបដៃពណ៌ឈាមជ្រូក,ប្រាក់ដុល្លារ30$,កិច្ចសន្យាបញ្ចាំម៉ូតូចំនួន02សន្លឹកពណ៌លឿង,ទូរសព្ទដៃ02គ្រឿងម៉ាក Nokia ,(ពណ៌ស+ពណ៌ខៀវ)។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់នេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថកងសាងសំណុំ បញ្ចូនបន្តចាត់ការទៅតាមផ្លូវច្បាប់៕