អហ.ខណ្ឌមានជ័យ៖ កម្លាំងកងរាជអាវុធហត្ថ ខណ្ឌមានជ័យ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ បានធ្វើការឃាត់ខ្លួន ជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីឆបោក នៅចំណុចភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
ជនសង្ស័យដែលសមត្ថកិច្ចជំនាញឃាត់ខ្លួនបានមានឈ្មោះ ១-លីន ដា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល
បន្ទប់លេខ៤២A ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ។
២-សាន្ត ម៉ន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ នៅផ្ទះជួល បន្ទប់លេខ៦ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ។
ជនទាំងពីរខាងលើនេះ បានធ្វើការឆបោកទៅលើ ជនរងគ្រោះ ឈ្មោះប៉ុម វណ្ណាភេទប្រុសអាយុ32ឆ្នាំមុខរបរកម្មករឃ្លាំងការ៉ូស្នាក់នៅផ្ទះជួលភូមិទ្រា4សង្កាត់ស្ទឹង មានជ័យ។
ហេតុការណ៍នេះដែរបានកើតឡើង កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥ ដោយជនឆបោកទាំងពីរ បានប្រើល្បិចយកម៉ូតូជនរងគ្រោះ ថាទៅទិញ បារីមួយភ្លេត ហើយគេបាត់ រហូតដល់ថ្ងៃនេះ ទើបជនរងគ្រោះប្រទះឃើញ ក៏ប្តឹងកម្លាំងកងរាជអាវុធហត្ថតែម្តង ៕