លោកឧត្តមសេនីយ៍ទោ ជា អេងយ៉ុង ប្រាប់ Grk News ថា ឋិតក្រោមដំបូល នៃការដឹកនាំ របស់លោក នាយឧត្តមសេនីយ៍ ជាទីគោរព ខ្ញុំបាទ ឧត្តមសេនីយ៍ទោ ជា អេងយ៉ុង ស្នងការ ស្នងការដ្ឋានបច្ចេកទេសសន្តិសុខ និងនាយអាវុធហត្ថចំណុះស្នងការ ស្នងការដ្ឋានបច្ចេកទេសសន្តិសុខ ទាំងអស់ សូមប្រកាសជាឱឡារិក គាំទ្រចំពោះលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានធ្វើញាត្តិគាំទ្រលើសាលដីកាសម្រេចរបស់តុលាការកំពូល ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
សូមលោក នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង មេបញ្ជាការ មេត្តាទទួលនូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់និងស្មោះត្រង់ជាទីបំផុតពីខ្ញុំបាទ និងនាយអាវុធហត្ថចំណុះ ស្នងការ ស្នងការដ្ឋានបច្ចេកទេសសន្តិសុខទាំងអស់៕