You are currently viewing ឧត្តមសេនីយ៍ឯក ហុង វិណុល ប្រកាសជាឱឡារិក គាំទ្រយ៉ាងដាច់ខាត និងខ្លាំងក្លាជាទីបំផុត ចំពោះលោក នាយឧត្តមសេនីយ សៅ សុខា ដែលបានធ្វើញត្តិគាំទ្រ លើសាលដីកាសម្រេចរបស់តុលាការកំពូល និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ឧត្តមសេនីយ៍ឯក ហុង វិណុល ប្រកាសជាឱឡារិក គាំទ្រយ៉ាងដាច់ខាត និងខ្លាំងក្លាជាទីបំផុត ចំពោះលោក នាយឧត្តមសេនីយ សៅ សុខា ដែលបានធ្វើញត្តិគាំទ្រ លើសាលដីកាសម្រេចរបស់តុលាការកំពូល និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ក្រោមការដឹកនាំរបស់ នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រកបដោយភាពប៉ិនប្រសព្វ ឈ្លាសវៃ មានការទទួលខុសត្រូវខ្ពស់ គោរពស្រឡាញ់បងប្អូនក្រោមឱវាទ ប្រកាន់ភ្ជាប់នូវសច្ចធម៌ទៀងត្រង់ ពោពេញដោយព្រហ្មវិហារធ៌ម គុណធម៌។ ក្នុងនាមខ្លួនខ្ញុំផ្ទាល់ ក្រុមគ្រួសារ និងនាយ នាយរងកងរាជអាវុធហត្ថក្រោមឱវាទ ទាំងអស់សូមគាំទ្រ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងអាវុធហត្ថលើផ្ទៃប្រទេស ដែលបានចេញញត្តិគាំទ្រយ៉ាងពេញទំហឹងចំពោះសាលដីកាតុលាការកំពូល នៅល្ងាចថ្ងៃទី១៦ ខែវិចិ្ឆកា ឆ្នាំ២០១៧ ដែលបានសម្រេចរំលាយគណបក្សសង្រ្គោះជាតិ ពាក់ព័ន្ធបទល្មើសក្បត់ជាតិ និងគាំទ្រពេញទំហឹងនូវអនុសាសន៍ទាំងស្រុង របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងអំពាវនាវឲ្យជនរួមជាតិរក្សាភាពស្ងប់ស្ងាត់ និងធានាថា លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នៅកម្ពុជានៅតែបន្តដំណើរការ។ ក៏ដូចជា នាយឧត្តមសេនីយ៍ សៅ សុខា បានបង្ហាញការគាំទ្រចំពោះវិធានការបន្ត ដែលបានដាក់ចេញដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបន្តទប់ស្កាត់ ឧបាយកលបដិវត្តន៍ពណ៌នៅកម្ពុជា ប្តេជ្ញាថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គមសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា ប្រឆាំងទប់ស្កាត់បក្សនយោបាយ និងក្រុមអ្នកនយោបាយ ឬពួកប្រតិកិរិយាដែលឃុបឃិត និងបម្រើផលប្រយោជន៍បរទេស។