You are currently viewing លោក ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី ប្រកាសជាឱឡារិក គាំទ្រយ៉ាងដាច់ខាត និងខ្លាំងក្លាជាទីបំផុត ចំពោះលោក នាយឧត្តមសេនីយ សៅ សុខា ដែលបានធ្វើញាត្តគាំទ្រ លើសាលដីកាសម្រេចរបស់តុលាការកំពូល និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

លោក ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី ប្រកាសជាឱឡារិក គាំទ្រយ៉ាងដាច់ខាត និងខ្លាំងក្លាជាទីបំផុត ចំពោះលោក នាយឧត្តមសេនីយ សៅ សុខា ដែលបានធ្វើញាត្តគាំទ្រ លើសាលដីកាសម្រេចរបស់តុលាការកំពូល និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

លោក ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី ប្រាប់ Grk News ថា  ឋិតក្រោមដំបូល នៃការដឹកនាំ របស់លោក នាយឧត្តមសេនីយ៍ ជាទីគោរព ខ្ញុំបាទ ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមប្រកាសជាឱឡារិក គាំទ្រចំពោះលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានធ្វើញាត្តគាំទ្រលើសាលដីកាសម្រេចរបស់តុលាការកំពូល ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ  ហ៊ុន សែន  នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

 

សូមលោក នាយឧត្តមសេនីយ៏ អគ្គមេបញ្ជាការរង មេបញ្ជាការ មេត្តាទទួលនូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់និងស្មោះត្រង់ជាទីបំផុតពីខ្ញុំបាទ ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី៕