You are currently viewing លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាសជាឱឡារិក គាំទ្រយ៉ាងដាច់ខាត និងខ្លាំងក្លាជាទីបំផុត ចំពោះលោក នាយឧត្តមសេនីយ សៅ សុខា ដែលបានធ្វើញាត្តគាំទ្រ លើសាលដីកាសម្រេចរបស់តុលាការកំពូល និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់​សម្តេច​តេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាសជាឱឡារិក គាំទ្រយ៉ាងដាច់ខាត និងខ្លាំងក្លាជាទីបំផុត ចំពោះលោក នាយឧត្តមសេនីយ សៅ សុខា ដែលបានធ្វើញាត្តគាំទ្រ លើសាលដីកាសម្រេចរបស់តុលាការកំពូល និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់​សម្តេច​តេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រាប់ Grk News ថា ឋិតក្រោមដំបូល នៃការដឹកនាំ របស់លោក នាយឧត្តមសេនីយ៍ ជាទីគោរព ខ្ញុំបាទ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមប្រកាសជាឱឡារិក គាំទ្រចំពោះលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានធ្វើញាត្តគាំទ្រលើសាលដីកាសម្រេចរបស់តុលាការកំពូល ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សូមលោក នាយឧត្តមសេនីយ៏ អគ្គមេបញ្ជាការរង មេបញ្ជាការ មេត្តាទទួលនូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់និងស្មោះត្រង់ជាទីបំផុតពីខ្ញុំបាទ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង៕