You are currently viewing មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង នាំយកថវិកាជិត៥០លានរៀល ទៅជូនក្រុុមគ្រួសារអាវុធហត្ថដែលបានទទួលមរណៈភាព

មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង នាំយកថវិកាជិត៥០លានរៀល ទៅជូនក្រុុមគ្រួសារអាវុធហត្ថដែលបានទទួលមរណៈភាព

បាត់ដំបងៈ នៅព្រឹកទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រុមការងារ កងរាជអាវុធហត្ថខេត្តបាត់ដំបង ដែលដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននាំយកថវិកាម្រមាណជិត៥០លានរៀល របស់មូលនិធិ មហាគ្រួសារ កងរាជអាវុធហត្ថ ទៅជូនក្រុមគ្រួសារសព លោកនាយចំណង់ ពៅ សុភ័ក្ត្រ ជំនួយការ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបាត់ដំបង ដែលបានទទួល មរណៈភាព កាលពីយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ ក្នុងជន្មាយុ៣៤ឆ្នាំ ដោយរោគាពាធ ដែលមានស្រុកកំណើតនៅភូមិធំ ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ ក៏បានពាំនាំនូវការចូលរួមរំលែកទុក្ខពីចម្ងាយ និងការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ លោកនាយឧត្តមសេនីយ៍ សៅ សុខា ទៅកាន់ក្រុមគ្រួសារសព និងបានគូសបញ្ជាក់ជូនគ្រួសារសពថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់ ថ្នាក់ដឹកនាំរបស់កងរាជអាវុធហត្ថ ដែលមាន លោកនាយឧត្តមសេនីយ៍ សៅ សុខា ជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ បានផ្តួចផ្តើមបង្កើតមូលនិធិ មហាគ្រួសារ កងរាជអាវុធហត្ថនេះឡើង និងក្រោមក្រោមការយកចិត្តទុកដាក់ដោយផ្ទាល់ពី សំណាក់ លោក ឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីជួយដោះស្រាយទុក្ខលំបាក ដល់ក្រុមគ្រួសារ បងប្អូនកងរាជអាវុធហត្ថ នូវពេលដែលជួបទុក្ខលំបាក ដូចជាពេលនេះជាដើម។