អហ.បន្ទាយមានជ័យ៖ កាលពីវេលាម៉ោង០៧និង០០នាទី ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចច្រកទ្វារអន្តរជាតិប៉ោយប៉ែត
អជ្ញាធរថៃ បានបញ្ជូនសពពលករខ្មែរម្នាក់ឈ្មោះម៉ៅ សន ភេទប្រុសអាយុ25ឆ្នាំ នៅភូមិ/ឃុំ(ក្តាប់ពុំបាន) ក្រោយជនជាតិថៃបាញ់សម្លាប់។
ករណីឃាត់កម្ម បានកើតឡើងកាលពីវេលាម៉ោង០៣និង០០នាទី ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥ នៅក្នុងស្រុកកាន់តាំង ខេត្តទ្រាំង ប្រទេសថៃ
ជនសង្ស័យមានគ្នា03នាក់ ជាជនជាតិថៃ បានដកកាំភ្លើងខ្លីបាញ់ចំនួន 2 គ្រាប់ទៅលើជនរងគ្រោះ បណ្តាលឲ្យស្លាប់ភ្លាមៗ។
ជនដៃដល់ជាជនជាតិថៃ០៣នាក់នោះ បច្ចុប្បន្នត្រូវបានសមត្ថកិច្ចថៃ ឃាត់ខ្លួនបានហើយ ចំណែកសពជនរងគ្រោះ តំកលនៅវត្តបាលិលេយ្យ រង់ចាំសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕