ឋិតក្រោមដំបូលនៃការដឹកនាំរបស់លោកឧត្តមសេនីយ៍ ជាទីគោរព យើងខ្ញុំទាំងអស់គ្នាជា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុកទាំង ០៨ របស់ខេត្តកំពង់ស្ពឺ និងនាយអាវុធហត្ថចំណុះមូលដ្ឋានកងរាជអាវុធហត្ថស្រុកទាំងអស់ សូមប្រកាសជាឱឡារិកគាំទ្រយ៉ាងដាច់ខាតនិងខ្លាំងក្លាជាទីបំផុតចំពោះ ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដែលបានធ្វើញត្តិគាំទ្រ លើសាលដីកាសម្រេច របស់តុលាការកំពូលថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ២០១៧ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
សូមលោកឧត្តមសេនីយ៍ មេត្តាទទួលនូវសេចក្តីគោរព និងស្មោះត្រង់ជាទីបំផុតយើងខ្ញុំទាំងអស់គ្នាជា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុកទាំង ០៨ របស់ខេត្តកំពង់ស្ពឺ និងនាយអាវុធហត្ថចំណុះមូលដ្ឋានកងរាជអាវុធហត្ថស្រុកទាំងអស់ ៕