ខ្ញុំបាទវរសេនីយ៍ឯក ហីុង សុវណ្ណារ៉ា មេបញ្ជាការ វរសេនាតូចអាវុធហត្ថចល័ត កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងនាយអាវុធហត្ថ នាយទាហានរង ចំណុះអង្គភាព សូមប្រកាសជាឱឡារិក គាំទ្រយ៉ាងដាច់ខាត និងខ្លាំងក្លាជាទីបំផុត ចំពោះលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានធ្វើញាត្តិ លើសាលដីកាសម្រេចរបស់តុលាការកំពូល និងអនុសាសន៍ដ៍ខ្ពង់ខ្ពស់ របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៖
ឋិតក្រោមដំបូល នៃព្រហ្មវិហារធម៍ គុណធម៍ និងភាពប៉ិនប្រសព្វឆ្លាតវៀងវៃ ប្រកបដោយភាពអង់អាចក្លាហាន របស់លោកនាយឧត្តមសេនីយ៍ ខ្ញុំបាទវរសេនីយ៍ឯក ហីុង សុវណ្ណារ៉ា
សូមប្រកាសជាឱឡារិកគាំទ្រយ៉ាងដាច់ខាត និងខ្លាំងក្លាជាទីបំផុត ចំពោះលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានធ្វើញាត្តគាំទ្រ លើសាលដីកាសម្រេច របស់តុលាការកំពូល ថ្ងៃទី16 ខែវិច្ឆិកា ឆ្នាំ2017 និងអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។
សូមលោក នាយឧត្តមសេនីយ៍ មេត្តាទទួលនូវសេចក្តីគោរពដ៍ខ្ពង់ខ្ពស់ និងស្មោះត្រង់ជាទីបំផុតពីខ្ញុំបាទ។