មេបញ្ជាការកងរាជអាវុធហត្ថក្រុង-ស្រុកទាំង ១១ ក្នុងខេត្តកណ្តាល រួមមាន៖
១-វរសេនីយីទោ ជុន វណ្ណី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកណ្តាល និងជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកកណ្តាលស្ទឹង និងនាយអាវុធហត្ថចំណុះមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកកណ្តាលស្ទឹងទាំងអស់
២-វរសេនីយ៍ត្រី ហៀង ចន្ធី មេបញ្ជាការ និង នាយអាវុធហត្ថចំណុះមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងតាខ្មៅទាំងអស់
៣-វរសេនីយ៍ត្រី អ៊ូ ផល្លី មេបញ្ជាការ និង នាយអាវុធហត្ថចំណុះមូលដ្ឋានកងរាជអាវុធហត្ថមូលដ្ឋាន ស្រុកស្អាងទាំងអស់
៤-វរសេនីយ៍ត្រី ឡាំ ណារុំ មេបញ្ជាការ និង នាយអាវុធហត្ថចំណុះមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកកោះធំទាំងអស់
៥-វរសេនីយ៍ត្រី ហាយ សុភាន មេបញ្ជាការ និង នាយអាវុធហត្ថចំណុះមូលដ្ឋាន ស្រុកអង្គស្នួលទាំងអស់
៦-វរសេនីយ៍ត្រី អួន សុផាត មេបញ្ជាការ និង នាយអាវុធហត្ថចំណុះមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកកៀនស្វាយទាំងអស់
៧-វសេនីយ៍ត្រី ប្រាក់ សាមិត្ត មេបញ្ជាការ និង នាយអាវុធហត្ថចំណុះ ស្រុកលើកដែកទាំងអស់
៨-វរសេនីយត្រី មាស សាក់ មេបញ្ជាការ និង នាយអាវុធហត្ថចំណុះមូលដ្ឋាន ស្រុកមុខកំពូលទាំងអស់
៩-វរសេនីយ៍ត្រី ថេង មករ៉ា មេបញ្ជាការ និង នាយអាវុធហត្ថចំណុះមូលដ្ឋាន ស្រុកខ្សាច់កណ្តាលទាំងអស់
១០-វរសេនីយ៍ត្រី មុំ សាម៉ុន មេបញ្ជាការ និង នាយអាវុធហត្ថចំណុះមូលដ្ឋាន ស្រុកពញឮទាំងអស់
១១-វរសេនីយ៍ត្រី ប៊ូ ចន្ធី មេបញ្ជាការ និង នាយអាវុធហត្ថចំណុះមូលដ្ឋានកងរាជអាចុធហត្ថ ស្រុកល្វាឯមទាំងអស់។
ឋិតក្រោមដំបូល នៃការដឹកនាំរបស់លោក ឧត្តមសេនីយ៍ ជាទីគោរព ខ្ញុំបាទជាមេបញ្ជាការកងរាជអាវុធហត្ថក្រុង-ស្រុកទាំង១១ និងនាយអាវុធហត្ថចំណុះមូលដ្ឋានកងរាជអាវុធហត្ថស្រុក-ក្រុងទាំងអស់ សូមប្រកាសជាឱឡារិក គាំទ្រយ៉ាងដាច់ខាតនិងខ្លាំងក្លាជាទីបំផុតចំពោះ លោកឧត្តមសេនីយ៍ត្រី សំតុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល ដែលបានធ្វើញត្តិគាំទ្រ លើសាលដីកាសម្រេចរបស់តុលាការកំពូល ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។
សូមលោក ឧត្តមសេនីយ៍ មេត្តាទទួលនូវសេចក្តីគោរព និងស្មោះត្រង់ជាទីបំផុត ពីយើងខ្ញុំជាមេបញ្ជាការកងរាជអាវុធហត្ថក្រុង-ស្រុក និង នាយអាវុធហត្ថចំណុះមូលដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាលទាំងអស់៕