You are currently viewing មេបញ្ជាការកងរាជអាវុធហត្ថក្រុង-ស្រុក ទាំង៥ និងនាយអាវុធហត្ថចំណុះមូលដ្ឋានកងរាជអាវុធខេត្តមណ្ឌលគិរី ប្រកាសជាឱឡារិក គាំទ្រយ៉ាងដាច់ខាត និងខ្លាំងក្លាជាទីបំផុត ចំពោះលោកវរសេនីយ៍ឯក ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ដែលបានធ្វើញត្តិគាំទ្រលោក នាយឧត្តមសេនីយ សៅ សុខា គាំទ្រលើសាលដីកាសម្រេចរបស់តុលាការកំពូល និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

មេបញ្ជាការកងរាជអាវុធហត្ថក្រុង-ស្រុក ទាំង៥ និងនាយអាវុធហត្ថចំណុះមូលដ្ឋានកងរាជអាវុធខេត្តមណ្ឌលគិរី ប្រកាសជាឱឡារិក គាំទ្រយ៉ាងដាច់ខាត និងខ្លាំងក្លាជាទីបំផុត ចំពោះលោកវរសេនីយ៍ឯក ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ដែលបានធ្វើញត្តិគាំទ្រលោក នាយឧត្តមសេនីយ សៅ សុខា គាំទ្រលើសាលដីកាសម្រេចរបស់តុលាការកំពូល និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

មេបញ្ជាការកងរាជអាវុធហត្ថក្រុង-ស្រុកទាំង ៥ ក្នុងខេត្តមណ្ឌលគិរី រួមមាន៖

១-វរសេនីយ៍ទោ សាក់ ភារុន មេបញ្ជាការ​ និង នាយអាវុធហត្ថចំណុះមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកកែវសីមា ទាំងអស់

២-វរសេនីយ៍ត្រី សូរ សំអាត  មេបញ្ជាការ និង នាយអាវុធហត្ថចំណុះមូលដ្ឋាន ស្រុកអូរាំងទាំងអស់

៣-វរសេនីយ៍ត្រី រស់ បញ្ញា មេបញ្ជាការ និង នាយអាវុធហត្ថចំណុះមូលដ្ឋានកងរាជអាវុធហត្ថមូលដ្ឋាន ស្រុកកោះញែក ទាំងអស់

៤-វរសេនីយ៍ត្រី ព្រហ្ម សាវ៉េន មេបញ្ជាការ និង នាយអាវុធហត្ថចំណុះមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកពេជ្រជ្រាដា

៥- លោកអនុសេនីយ៍ឯក ញឹក សារ៉ុម មេបញ្ជាការ និងនាយអាវុធហត្ថចំណុះមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង សែនមនោរម្យ ទាំងអស់។

 

ឋិតក្រោមដំបូល នៃការដឹកនាំរបស់លោក វរសេនីយ៍ឯក ជាទីគោរព ខ្ញុំបាទជាមេបញ្ជាការកងរាជអាវុធហត្ថក្រុង-ស្រុកទាំង៥ ​និង​នាយអាវុធហត្ថចំណុះមូលដ្ឋានកងរាជអាវុធហត្ថស្រុក-ក្រុងទាំងអស់ សូមប្រកាសជាឱឡារិក គាំទ្រយ៉ាងដាច់ខាតនិង​ខ្លាំងក្លាជាទីបំផុត​ចំពោះ លោក​វរសេនីយ៍ឯក ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ដែលបានធ្វើញត្តិគាំទ្រ លើសាលដីកាសម្រេច​របស់តុលាការកំពូល ថ្ងៃទី​១៦ ខែ​វិច្ឆិកា ឆ្នាំ២០១៧ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។

 

សូម​លោក វរសេនីយ៍ឯក មេត្តាទទួលនូវសេចក្តីគោរព និងស្មោះត្រង់ជាទីបំផុត ពីយើងខ្ញុំជាមេបញ្ជាការកងរាជអាវុធហត្ថក្រុង-ស្រុក និង  នាយអាវុធហត្ថមូលដ្ឋានកងរាជអាវុធហត្ថ ចំណុះខេត្តមណ្ឌលគិរី ទាំងអស់៕