អហ.កណ្តាល៖ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៥នេះ លោកឧត្តមសេនីយ៍ សំ តុលា មេបញ្ជាការអាវុធហត្ថខេត្តកណ្តាល បាននាំយកអំណោយរបស់នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស យកទៅប្រគល់ជូនគ្រួសារសពនាយ អ.ហ មួយគ្រួសារ និងប្រជាពលរដ្ឋក្រីក្រចំនួន៣គ្រួសារ ស្ថិតនៅស្រុកពញាឭ និងស្រុកកណ្តាលស្ទឹង ក្នុងនោះ២គ្រួសារនៅស្រុកកណ្តាលស្ទឹង គឺរងគ្រោះដោយសារអគ្គិភ័យ៕