មេបញ្ជាការកងរាជអាវុធហត្ថក្រុង-ស្រុកទាំង ៦ ក្នុងខេត្តក្រចេះ រួមមាន៖
១- លោកវរសេនីយ៍ត្រី ផាត សុភ័ក្រ្តវាសនា មេបញ្ជាការនិង នាយអាវុធហត្ថចំណុះ មូលដ្ឋានកងរាជអាវុធហត្ថក្រុងក្រចេះ ទាំងអស់
២- លោកវរសេនីយ៍ត្រី អ៊ឹម ចិត្រា មេបញ្ជាការ និង នាយអាវុធហត្ថចំណុះមូលដ្ឋានកងរាជអាវុធហត្ថស្រុកចិត្របុរី ទាំងអស់
៣- លោកវរសេនីយ៍ត្រី ស៊ុម សុគន្ធា មេបញ្ជាការ និង នាយអាវុធហត្ថចំណុះមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំបូរ ទាំងអស់
៤- លោកវរសេនីយ៍ត្រី ហាវ ដាវុធ មេបញ្ជាការ និង នាយអាវុធហត្ថចំណុះមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រែកប្រសព្វ ទាំងអស់
៥- លោកវរសេនីយ៍ត្រី ប្រាក់ វិចិត្រ មេបញ្ជាការ និង នាយអាវុធហត្ថចំណុះមូលដ្ឋានកងរាជអាវុធហត្ថស្រុកឆ្លូង ទាំងអស់
៦- លោកវរសេនីយ៍ត្រី អ៊ុល ឆាយ មេបញ្ជាការនិង នាយអាវុធហត្ថចំណុះ មូលដ្ឋានកងរាជអាវុធហត្ថស្រុកស្នួល ទាំងអស់។
ឋិតក្រោមដំបូល នៃការដឹកនាំរបស់លោក លោកឧត្តមសេនីត្រី ជាទីគោរព ខ្ញុំបាទជាមេបញ្ជាការកងរាជអាវុធហត្ថក្រុង-ស្រុកទាំង៦ និងនាយអាវុធហត្ថចំណុះមូលដ្ឋានកងរាជអាវុធហត្ថស្រុក-ក្រុងទាំងអស់ សូមប្រកាសជាឱឡារិក គាំទ្រយ៉ាងដាច់ខាតនិងខ្លាំងក្លាជាទីបំផុតចំពោះ លោក ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ ដែលបានធ្វើញត្តិគាំទ្រ លើសាលដីកាសម្រេចរបស់តុលាការកំពូល ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។
សូមលោក ឧត្តមសេនីយ៍ត្រី មេត្តាទទួលនូវសេចក្តីគោរព និងស្មោះត្រង់ជាទីបំផុត ពីយើងខ្ញុំជាមេបញ្ជាការកងរាជអាវុធហត្ថក្រុង-ស្រុក និង នាយអាវុធហត្ថមូលដ្ឋានកងរាជអាវុធហត្ថ ចំណុះខេត្តក្រចេះ ទាំងអស់ ៕