You are currently viewing ឧត្តមសេនីយ៍ត្រី សូរ សារិន ដឹកនាំក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខលោកស្រីអនុសេនីយ៍ទោ ច្រឹង ស្រីរិទ្ធី ដែលជួបគ្រោះថ្នាក់ចរាចរណ៍

ឧត្តមសេនីយ៍ត្រី សូរ សារិន ដឹកនាំក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខលោកស្រីអនុសេនីយ៍ទោ ច្រឹង ស្រីរិទ្ធី ដែលជួបគ្រោះថ្នាក់ចរាចរណ៍

ស្វាយរៀង៖ នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រុមការងារ ស្នងការដ្ឋានយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី សូរ សារិន ស្នងការរង ស្នងការដ្ឋានយុត្តិធម៌ តំណាងលោកឧត្តមសេនីយ៍ទោ សៀ សម្បត្តិ ស្នងការ ស្នងការដ្ឋានយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ។ ដោយអនុវត្តតាមការណែនាំគោលការណ៍មនុស្សធម៌ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រុមការងារ ស្នងការដ្ឋានយុត្តិធម៌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី សូរ សារិន បានយកប្រាក់ឧបត្ថម្ភ របស់សប្បុរសជននាយទាហាន  នាយទាហានរងនៃកងរាជអាវុធហត្ថ ស្នងការដ្ឋានយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស មានថវិកាសរុបចំនួន ៤.៤៧០.០០០៛ (បួនលានបួនសែនប្រាំពីរម៉ឺនរៀលគត់) ឧបត្ថម្ភដល់លោកស្រីអនុសេនីយ៍ទោ ច្រឹង ស្រីរិទ្ធី (ជំនួយការការិយាល័យ​​​បទល្មើសព្រហ្មទណ្ឌ) ដែលជួបគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឱ្យរងរបួស កំពុងសម្រាកព្យាបាលនៅលំនៅដ្ឋាន ស្ថិតនៅក្នុងភូមិថ្នល់កែង សង្កាត់ពោធិ៍តាហោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ លោកឧត្តមសេនីយ៍ត្រី និងក្រុមការងារបានជូនពរលោកស្រីអនុសេនីយ៍ទោឱ្យឆាប់ជាសះស្បើយ និងឆាប់បានចូលបម្រើការជូនអង្គភាពវិញ ។ លោកស្រីអនុសេនីទោ ច្រឹង ស្រីរិទ្ធី ក៏បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកនាយឧត្តមសេនីយ៍ សៅ សុខា លោកឧត្តមសេនីយ៍ទោ សៀ សម្បត្តិ សប្បុរសជន និងក្រុមការងារ ទោះបីជាមានភារកិច្ចមមាញឹកយ៉ាងណា ក៏ឆ្លៀតពេលវេលាដ៏មានតម្លៃ បានមកចុះសួរសុខទុក្ខដល់លំនៅដ្ឋាន របស់លោកស្រី និងសូមជូនពរអស់លោកទាំងអស់ជួបប្រទះតែពុទ្ធពរទាំងបួន គឺអាយុ វណ្ណៈ​ សុខៈ និងពលៈកុំបីឃ្លាងឃ្លាតឡើយ។