ស្ទឹងត្រែង៖ នៅវេលាម៉ោង១៦ និង១០ នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ កម្លាំងស្នាក់ការសន្តិសុខ៧២២ សហការណ៍ជាមួយរដ្ឋបាលព្រៃឈើអូរពងមាន់ បង្ក្រាបករណីដឹកឈើ គ្មានលិខិតអនុញ្ញាត ត្រង់ចំណុចស្នាក់ការ ៧២២ ភូមិអូរឬស្សីកណ្ដាល ឃុំអូរឬស្សីកណ្ដាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ ឃាត់រថយន្តចំនួន ០៣ គ្រឿង និងអ្នកបើកបរចំនួន ០៣ នាក់ រួមមាន៖
១-ឈ្មោះ ហុន ចិត្រ ភេទប្រុស អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ
និងរថយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២W-៣៨៤៧ ដឹកសសរ ០៥ដើម
២-ឈ្មោះ សៅ សាគឿន ភេទប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររ
និងរថយន្តម៉ាកសាំយ៉ុង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ ២AB-៣២៧០ដឹកសសរ ០៦ ដើម
៣-ឈ្មោះ ធីម រ៉ាវី ភេទប្រុស អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរបើក និងរថយន្តម៉ាកសាំយ៉ុង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ កំពង់ចាម ២A-៤០២៣ ដឹកសសរ ០៦ ដើម ទាំង ០៣ នាក់ ខាងលើ មានទីលំនៅភូមិបឹងអញ្ចាញ ឃុំក្ដឿងរាយ ស្រុកកញ្ច្រៀច ខេត្តព្រៃវែង។ សរុបសសរ ១៧ ដើមស្មើនឹង ២,១៩៧ ម៉ែត្រីគុណ។
បច្ចុប្បន្នឈើរក្សាទុកនៅរដ្ឋបាលព្រៃឈើ ចំណែកអ្នកបើកបរត្រូវបានធ្វើការអប់រំ និងបានប្រគាល់រថយន្តឱ្យទៅលំនៅឋានវិញ។