តាកែវ៖ នៅវេលាម៉ោង ១៤ និង ៣០ នាទី ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ កម្លាំងជំនាញ កងរាជអាវុធហត្ថខេត្តតាកែវ បានចុះបង្ក្រាប មុខសញ្ញា រក្សាទុកនិងប្រើប្រាស់សារធាតុញៀន ដោយខុសច្បាប់ នៅចំណុចភូមិគោករកា ឃុំរាមអណ្តើក ស្រុកគីរីវង់ ខេត្តតាកែវ
ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០៣ នាក់រួមមាន៖
១-ឈ្មោះ មាស ខួច ភេទប្រុស អាយុ ២៤ ឆ្នាំ មុខរបរមិនពិតប្រាកដ (ម្ចាស់ផ្ទះ) រស់នៅ កន្លែង កើតហេតុ។
២-ឈ្មោះ ឈិន លី ភេទប្រុស អាយុ ៤៩ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិក្បាលស្ពាន សង្កាត់អូជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
៣-ឈ្មោះ អិន រិន ភេទប្រុស មុខរបរមិនពិតប្រាកដ រស់នៅភូមិវត្តថ្មី ឃុំទិនបៀង ខេត្ត អាងយ៉ាង ប្រទេសវៀតណាម។
និងដកហូតវត្ថុតាង៖
១-ជញ្ជីងថ្លឹងថ្នាំញៀន ចំនួន ០១
២-ដាវចំនួន ០១
៣-ទូរស័ព្ទចំនួន ០៤ គ្រឿង
៤-ម៉ូតូចំនួន ០១ គ្រឿង សម្ភារៈសម្រាប់វេចខ្ចប់ និងសេពគ្រឿងញៀនមួយចំនួនទៀត។
ជនសង្ស័យ និងវត្ថុតាងត្រូវបានមន្ត្រីជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ។