អហ.បន្ទាយមានជ័យ៖ កម្លាំងកងរាជអាវុធហត្ថខេត្តដឹកនាំដោយលោក វរ:សេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលលើការងារបទល្មើសគ្រឿងញៀនបានចុះបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ ប្រុស ស្រី បានចំនួន៦នាក់ដែលកំពុងនាំគ្នាជក់គ្រឿងញៀន នៅវេលាម៉ោង១ថ្ងៃត្រង់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចរ៉ារទេះភ្លើង ក្នុងភូមិសែសិន សង្កាត់អូរំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដកហូតវត្ថុតាងបានប្រភេទថ្នាំយ៉ាម៉ា មេតំហ្វេតាមីុនបានចំនួន២គ្រាប់ ទូរស័ព្ទចំនួន៣គ្រឿង និងសម្ភារះសំរាប់ជក់គ្រឿងញៀនមួយចំនួនធំរួចយកមកអាវុធហត្ថខេត្តដើម្បីសាកសួរបន្ត។ លោក ស ប៊ុនសឿង បានប្រាប់ឲ្យដឹងថាជនសង្ស័យទាំង៦នាក់មានឈ្មោះ ១/ឈ្មោះ ឃាន គឹមសួរ ភេទស្រី អាយុ២១ឆ្នាំ ស្នាក់នៅមិនពិតប្រាកដអ្នកប្រើប្រាស់ ២/ឈ្មោះ លី លីន ភេទប្រុស អាយុ២៩ឆ្នាំ អ្នកប្រើប្រាស់ ៣/ឈ្មោះ ចិន ជឿត ភេទស្រី អាយុ៤៧ឆ្នាំ អ្នកប្រើប្រាស់ ៤/ឈ្មោះ ជិន សុភាព ភេទស្រី អាយុ៤៧ឆ្នាំ អ្នកប្រើប្រាស់ ៥/ឈ្មោះ ស្រី ភាព ភេទស្រី អាយុ៤០ឆ្នាំ អ្នកប្រើប្រាស់ ៦/ឈ្មោះ ជា ជុក ភេទប្រុស អាយុ៣៦ឆ្នាំ អ្នកជួញដូរគ្រឿងញៀនអ្នកទាំង៦នាក់នេះរស់នៅក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។លោកវរ:សេនីយ៍ឯក ស ប៊ុនសឿង បានបញ្ជាក់ទៀតថាដោយមានបទបញ្ជាយ៉ាងតឹងរឹងរបស់លោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យលោកបានដាក់បទបញ្ជា ឲ្យកងរាជអាវុធត្ថទាំងអស់ទូទាំងខេត្តចុះបង្រ្កាបឲ្យអស់នូវបទល្មើសគ្រឿងញៀនទាំងអ្នកជក់ទាំងអ្នកជួញដូរត្រូវបង្ក្រាបឲ្យអស់បើទោះបីតិចតួចក៏ដោយទើបលោកដឹកនាំកំលាំងអាវុធមួយក្រុមចុះបង្ក្រាបនៅចំណុចរ៉ារទេះភ្លើងចាប់បានអ្នកជក់និងអ្នកលក់ ប្រុស ស្រីចំនួន៦នាក់ខាងលើនេះ។ នៅមុខសមត្ថកិច្ចអាវុធហត្ថ ឈ្មោះ ជា ជុក បានឆ្លើយសារភាពថាខ្លួនពិតជាបានទិញថ្នាំញៀនយកទៅលក់ឲ្យអ្នកជក់ទាំង៥នាក់ពិតប្រាកដមែន។ ដោយមានចំលើយសារភាពនិងវត្ថុតាងផងនោះជនសង្ស័យទាំង៦នាក់នេះសមត្ថកិច្ចអាវុធហត្ថកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនិតិវិធីច្បាប់៕