មណ្ឌលគិរី ៖ ព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តមណ្ឌលគិរី លោកវរសេនីយ៍ឯក ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច ការងារកងរាជអាវុធហត្ថប្រចាំខែវិច្ឆិកា ទិសដៅខែធ្នូ ឆ្នាំ២០១៧ និងប្រកាសផ្លាស់ប្តូរមុខងារនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានក្រុង ស្រុក និងស្នាក់ការសន្តិសុខ ព្រមទាំងនាយទាហាន នាយទាហារងនៃកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត។