You are currently viewing លោកឧត្តមសេនីយ៍ទោ សាយ សុគន្ធ អញ្ជើញផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រប្រចាំឆមាសទី២ ឆ្នាំ២០១៧

លោកឧត្តមសេនីយ៍ទោ សាយ សុគន្ធ អញ្ជើញផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រប្រចាំឆមាសទី២ ឆ្នាំ២០១៧

ភ្នំពេញ៖ រសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅសាលប្រជុំសេនាធិការដ្ឋាននៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ សាយ សុគន្ធ នាយរងសេនាធិការ ទទួលការងារស្រាវជ្រាវប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ ប្រចាំឆមាសទី២ ឆ្នាំ២០១៧ ព្រមទាំងចាក់ផ្សាយប្រសាសន៍ ទាំងស្រុងរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងនៅក្នុងកិច្ចប្រជុំកំពូល នៃទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន។ ពិធីនេះមានការចូលរួមពីសំណាក់លោកស្នងការរង នាយ នាយរងការិយាល័យនិងនាយទាហាន នាយហានរងនៃកងរាជអាវុធហត្ថចំណុះស្នងការដ្ឋានផែនប្រត្តិការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេសចំនួន ២៧៣នាក់ក៏បានចូលរួមផងដែរ ។