ពោធិ៍សាត់៖ នៅវេលាម៉ោង១៦ និង ០៥នាទី ថៃ្ងទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ចុះបង្រ្កាបបទល្មើសពៃ្រឈើ នៅចំណុចភូមិប៉ែន ឃុំលាច ស្រុកភ្នុំក្រវ៉ាញ ខេត្តពោធិ៍សាត់ ដោយឃាត់ម៉ូតូចំនួន ០៣ គ្រឿង និងគោយន្ត ០១គ្រឿងដឹកឈើប្រភេទ(ធ្នង់) សរុប ៧០ដុំ ស្មើនឹង ០,៧៣០ម៉ែត្រត្រីគុណ។ ឈើប្រគល់ឱ្ ផ្នែករដ្ឋបាលព្រៃឈើក្រវ៉ាញខេត្តពោធិ៍សាត់ ។ ម្ចាស់ឈើកម្លាំងបានធ្វើការអប់រំ រួចប្រគល់ម៉ូតូ និងគោយន្តឱ្យយកទៅលំនៅដ្ឋានវិញ។
