អហផទ៖ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥ នៅសាលាកំបូល បានប្រារព្ធពិធីបើកវគ្គបំប៉នគ្រូបង្គោលជំនាញបណ្តាញព័ត៌មានសង្គម ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៏ទោ ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលព័ត៌មាន សន្តិសុខ និងស្រាវជ្រាវបង្រ្កាបបទល្មើស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការចូលរួមពីសំណាក់ ឧត្តមសេនីយ៍ វរសេនីយ៍ ព្រមទាំងនាយអាវុធហត្ថមកពីបណ្តាខេត្តចំណុះ អហផទ ជាច្រើនរូបទៀត៕