You are currently viewing មេបញ្ជាការ កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ នាំយកថវិកាជិត៤០លានរៀល ទៅជូនក្រុមគ្រួសារអាវុធហត្ថ ដែលបានទទួល មរណៈភាព

មេបញ្ជាការ កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ នាំយកថវិកាជិត៤០លានរៀល ទៅជូនក្រុមគ្រួសារអាវុធហត្ថ ដែលបានទទួល មរណៈភាព

ពោធិ៍សាត់ៈ នៅព្រឹកទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រុមការងារ កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ដែលដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននាំយកថវិកាម្រមាណជិត៤០លានរៀល របស់មូលនិធិ មហាគ្រួសារ កងរាជអាវុធហត្ថ ទៅជូនក្រុមគ្រួសារសព លោកវរសេនីយ៍ត្រី ញឹក បាន មេបញ្ជាការ មូលដ្ឋានស្រុកកណ្តៀង កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ដែលបានទទួល មរណៈភាព កាលពីយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧ ក្នុងជន្មាយុ៤៤ឆ្នាំ ដោយរោគាពាធ ដែលមានស្រុកកំណើតនៅភូមិកែវសុវណ្ណ ឃុំផ្សាក្រោម ស្រុកបាកាន ខេត្តពោធិ៍សាត់។

លោកឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន ក៏បានពាំនាំនូវការចូលរួមរំលែកទុក្ខពីចម្ងាយ និងការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ លោកនាយឧត្តមសេនីយ៍ សៅ សុខា ទៅកាន់ក្រុមគ្រួសារសព និងបានគូសបញ្ជាក់ជូនគ្រួសារសពថា ដោយមើលឃើញពីគុណសម្បត្តិ របស់លោកវរសេនីយ៍ត្រី ញឹក បាន ដែលបានខិតខំបំពេញកិច្ចការងារជូនប្រទេសជាតិ ក៏ដូចជាអង្គភាពកន្លងមក អង្គភាពកងរាជអាវុធហត្ថ មានការសោកស្តាយយ៉ាងក្រៀមក្រំ ចំពោះការបាត់បង់ លោកវរសេនីយ៍ត្រី ញឹក បាន ពីជួរអង្គភាពកងរាជអាវុធហត្ថ។

ដោយជួបក្នុងស្ថានភាពបែបនេះ ទើបថ្នាក់ដឹកនាំរបស់កងរាជអាវុធហត្ថ ដែលមាន លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានផ្តួចផ្តើមបង្កើតមូលនិធិ មហាគ្រួសារ កងរាជអាវុធហត្ថនេះឡើង និងក្រោមការយកចិត្តទុកដាក់ដោយផ្ទាល់ពី សំណាក់ លោកឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលតែងតែធ្វើការដោះស្រាយទុក្ខលំបាក ដល់ក្រុមគ្រួសារ បងប្អូនកងរាជអាវុធហត្ថ នូវពេលដែលជួបទុក្ខលំបាក ដូចជាពេលនេះជាដើម។