You are currently viewing មន្ត្រីកងរាជអាវុធហត្ថខេត្តបាត់ដំបង ចូលរួមគោរពវិញ្ញាណខ័ន្ត អតីតមន្ត្រីកងរាជអាវុធហត្ថ

មន្ត្រីកងរាជអាវុធហត្ថខេត្តបាត់ដំបង ចូលរួមគោរពវិញ្ញាណខ័ន្ត អតីតមន្ត្រីកងរាជអាវុធហត្ថ

បាត់ដំបងៈ នៅវេលាម៉ោង១៥និង១០នាទីរសៀល ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ មន្ត្រីកងរាជអាវុធហត្ថខេត្តបាត់ដំបង ដែលដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី មាស សំរិទ្ធ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តបាត់ដំបង តំណាង លោកឧត្តមសេនីយ៍ត្រី មាស​ សុវណ្ណ មេបញ្ជាាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង បានចូលរួមគោរពវិញ្ញាណខ័ន្ត អតីតមន្ត្រីកងរាជអាវុធហត្ថ (ចូលនិវត្តន៍) ដែលបានទទួលមរណៈភាព នៅយប់ថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយរោគគាពាធ ស្ថិតនៅភូមិហៃសាន្ត ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។

ក្នុងនោះដែរអង្គភាព ក៏បាននាំយកនូវបច្ច័យ ចំនួន១៥៣០០០០រៀល (១លាន ហាសិបបីមុីនរៀល) ចូលរួមរំលែកទុកជាមួយក្រុមគ្រួសារសពផងដែរ។