You are currently viewing លោកឧត្តមសេនីយ៍ត្រី នុត នន្ទ ជាអធិបតីក្នុងពីធីផ្សព្វផ្សាយ ការងារអប់រំចិត្តសាស្ត្រ ប្រចាំឆមាសទី២ ឆ្នាំ២០១៧

លោកឧត្តមសេនីយ៍ត្រី នុត នន្ទ ជាអធិបតីក្នុងពីធីផ្សព្វផ្សាយ ការងារអប់រំចិត្តសាស្ត្រ ប្រចាំឆមាសទី២ ឆ្នាំ២០១៧

ស្វាយរៀង៖ ព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង លោកឧត្តមសេនីយ៍ត្រី នុត នន្ទ មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថខេត្ត បានធ្វើកាផ្សព្វផ្សាយការងារអប់រំចិត្តសាស្រ្ត ប្រចាំឆមាសទី២ ឆ្នាំ២០១៧ ពិធីនេះមានការអញ្ជើញចូលរួម ពីសំណាក់លោកមេបញ្ជាការរងលោក ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ទាំង៨ មេបញ្ជាការ មេបញ្ជាការររងកងអនុសេនាធំចល័តចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត។ ការផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រនេះ គឺដើម្បីឱ្យនាយ នាយរងកងរាជអាវុធហត្ថខេត្ត យល់ជ្រួតជ្រាប ពីតួនាទីភារកិច្ច ពង្រឹងវិន័យគោលជំហសតិអារម្មណ៍ មានមនសិការស្នេហាជាតិ មានឆន្ទៈមុះមុតស្មោះត្រង់ដាច់ខាតចំពោះ ជាតិសាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល ក្តាប់ជាប់នូវសភាពការណ៍ជាតិ អន្តរជាតិ និងបេសកកម្មកងរាជអាវុធហត្ថ ដើម្បីបម្រើជាតិមាតុភូមិ និងប្រជាពលរដ្ឋ ។