ព្រៃវែង៖ ដោយមានការចង្អុលបង្ហាញពីលោកវរសេនីយ៍ឯក ឈួន គឹមសាន មេបញ្ជាការមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង និងដោយមានការសម្របសម្រួលនីតិវិធីពីលោក មាស សុភក្តិ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តព្រៃវែង នៅវេលាម៉ោង ១១ និង ២៣ នាទីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថខេត្ត សហការណ៍ជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកពាមរក៍ បានចុះបង្ក្រាបករណី រក្សាទុក និងជួញដូរគ្រឿងញៀន នៅចំណុច ភូមិ១ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង ដោយធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អៀង ថារិទ្ធ ភេទប្រុសអាយុ ២៩ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ២ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង និងដងហូតវត្ថុតាងរួមមាន៖
១- ម្សៅក្រាមពណ៌សចំនួន ០៨ កញ្ចប់ទម្ងន់ ១៩,៨០ ក្រាម (ថ្លឹងទាំងសំបកថង់)
២- ទូរសព្ទ័ដៃចំនួន ០១ គ្រឿង និងសម្ភារៈសម្រាប់សេពគ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យរួមនិងវត្ថុតាង ត្រូវបានបញ្ជូនមកបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការតាមនីតិវិធី។