ព្រះសីហនុ៖ នៅវេលាម៉ោង ១៩ និង ០០ នាទី ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចក្រុម១៥ ភូមិ០៤ សង្កាត់លេខ០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កម្លាំងមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តព្រះស៊ីហនុ ដឹកនាំដោយលោកវរសេនីយ៍ទោ ឆេង វុទ្ធី បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថ ខេត្តស្វាយរៀង ដឹកនាំដោយលោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តស្វាយរៀង បានចុះអនុវត្តន៍ដីកាបញ្ជាឱ្យចូលខ្លួន លេខ៩១ ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់លោក គង់ ច័ន្ទខេមរិទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង ពាក់ព័ន្ធករណី រក្សាទុក ដោយខុសច្បាប់ នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ង្វៀន ធីគៀវវ៉ាន់ ភេទស្រី អាយុ ៣០ ឆ្នាំ ជនជាតិរៀតណាម មានទីលំនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
ដកហូតវត្ថុតាងរួមមាន៖
១-ប្រាក់ដុល្លា ៧.៤៥០ ដុល្លា
២-ទូរស័ព្ទចំនួន ០២ គ្រឿង
៣-លិខិតឆ្លងដែនវៀតណាមចំនួន ០២ ក្បាល។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបានប្រគល់ជូនកម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង ដើម្បីអនុវត្តនីតិវិធីបន្ត ។