ពោធិ៍សាត់៖ នៅវេលាម៉ោង ១៤ និង ៣០ នាទី ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ កម្លាំកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចុះបង្ក្រាបបទល្មើសព្រៃឈើនៅចំណុចភូមិក្សេត្របូរី ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ដោយឃាត់គោយន្តចំនួន ០១ គ្រឿង និងម៉ូតូចំនួន ០៥ គ្រឿង ដឹកឈើអាប្រភេទ(ធ្នង់) ចំនួន ៩៧ កំណាត់ ស្មើនិង ១,៤២៩ ម៉ែត្រគូប។ បច្ចុប្បន្នឈើ ប្រគល់ឱ្យផ្នែក រដ្ឋបាលព្រៃឈើ ស្រុកភ្នំក្រវាញ ចំណែកម្ចាស់ធ្វើការអប់រំរួចប្រគល់គោយន្ត និងម៉ូតូឱ្យត្រឡប់ទៅលំនៅដ្ឋានវិញ។
