ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែវិចិ្ឆកា ឆ្នាំ២០១៧ នៅស្នងការដ្ឋានបច្ចេកទេសសន្តិសុខ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បើកការប្រជុំត្រួតពិនិត្យការងារជំនាញព័ត៌មានសន្តិសុខ និងស្រាវជ្រាវបង្រ្កាបបទល្មើសធនធានធម្មជាតិ វាយតម្លៃចំណុចខ្លាំង និងចំណុចខ្សោយ ពិសេសដកពិសោធន៍ការងារ ពង្រឹងជំនាញ ដើម្បីឱ្យការអនុវត្តតួនាទី ភារកិច្ចកាន់តែមានប្រសិទ្ធិភាពខ្ពស់ និងមានភាពល្អប្រសើរ ពិធីនេះក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលការងារព័ត៌មានសន្តិសុខ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ និងដោយមានការអញ្ជើញចូលរួមពីសំណាក់ នាយរងសេនាធិការ ស្នងការ ស្នងការរង នាយ នាយរងការិយាល័យ និងប្រធានផ្នែកចំណុះស្នងការជាច្រើនរូបទៀត។
