អហ.សៀមរាប៖ កម្លាំងកងរាជអាវុធហត្ថសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប បានធ្វើការខាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ពាក់ព័ន្ធនឹងករណីលួច កាលពីវេលាម៉ោង១និង៣០នាទី ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥ ។
ជនសង្ស័យដែលកម្លាំងជំនាញឃាត់ខ្លួនបានមានឈ្មោះ 1-ឈ្មោះ ភុំ ដានី ភេទ-ប- អាយុ19ឆ្នាំមុខរបរមិនពិតប្រាកដទីលំនៅភូមិស្រះស្រង់ខាងត្បូង សង្កាត់នគរធំ ក្រុងសៀមរាប
2-ហ៊ាង ចំណាន ភេទ-ប-អាយុ18ឆ្នាំមុខរបរមិនពិតប្រាកដ ទីលំនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងស.រ
3-ពន់ ចន្ច័តារា ភេទ-ប-អាយុ19ឆ្នាំមុខរបររត់ម៉ូតូឌុប ទីលំនៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុង ស.រ។
ជនទាំងបីនាក់នេះ បានចូលលួចកុំព្យូទ័រ01គ្រឿង ,ទូរសព្ទ័04គ្រឿង របស់ជនរងគ្រោះឈ្មោះយន់ សំបូរ ភេទ-ប-អាយុ37ឆ្នាំ មុខរបរម្ចាស់ផ្ទះសំណាក់ ។
បច្ចុប្បន្នជនល្មើស និងវត្ថុតាង ត្រូវបានអាវុធហត្ថខេត្ត កសាងសំណុំរឿង បញ្ចូនទៅកាន់តុលាការ៕