កណ្តាល៖ ព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ លោកវរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកណ្តាល ទទួលផែនទំនាក់ទំនងសាធារណៈ តំណាងលោកឧត្តមសេនីយ៍ សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំ នាយ នាយរងកងរាជអាវុធហត្ថខេត្ត ស្រុកចុះសួរសុខទុក្ខនិងនាំយក ថវិកាមហាគ្រួសារ កងរាជអាវុធហត្ថខេត្ត និងគ្រឿងឧបភោគបរិភោគ ជូនដល់គ្រួសារនាយកងរាជអាវុធហត្ថដែលឆ្លងទន្លេដល់លំនៅដ្ឋានចំនួន ០២ គ្រួសារ៖
១.លោកនាយចំណង់ ឃឹម ណារិទ្ធ នៅភូមិតាក្តុលខាងត្បូងសង្កាត់តាក្តុលក្រុងតាខ្មៅ ។
២.លោកព្រឹនបាលឯក ស៊ិន ស៊ីផៃ រស់នៅភូមិបឹងកណ្តាល ឃុំខ្ពបបាទៀវ ស្រុកលើកដែកខេត្តកណ្តាល។
ដោយក្នុងមួយគ្រួសារៗទទួលថវិកា ចំនួន ១ ០០០ ០០០រៀល (មួយលានរៀល) និងអង្ករ ទឹកសុទ្ធ សាច់ជ្រូកកំប៉ុង ទឹកផ្លែឈើ។