កោះកុង៖ ព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង បានប្រារព្ធពិធីផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ ប្រចាំឆមាសទី២ ឆ្នាំ២០១៧ ក្រោមអធិបតីភាព វរសេនីយ៍ឯក វ៉ា ស៊ិនភីរិទ្ធ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកោះកុង ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានក្រុង ស្រុក និង កងអនុសេនាធំ ចល័តលេខ ២៤ និងនាយ នាយរងកងរាជអាវុធហត្ថចំណុះបញ្ជាការខេត្តជាច្រើនរូបទៀត។
