ត្បូងឃ្មុំ៖ អនុវត្តតាមការប្រគល់ភារកិច្ចពីសំណាក់លោកឧត្តមសេនីយ៍មេបញ្ជាការ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ លោកវរសេនីយ៍ត្រី សៅ នីម អមដំណើរដោយនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានចុះសហការជួយសាងសង់ផ្ទះ០១ខ្នង ជូនដល់ប្រជាពលរដ្ឋទីទ័លក្រម្នាក់ ឈ្មោះ សន ទ្រូ អាយុ ៦២ឆ្នាំ និងប្រពន្ធឈ្មោះ ដិច ចន្ត្រា អាយុ ៤៤ឆ្នាំ រស់នៅភូមិគោកចារ ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដែលមានជីវភាពលំបាក ហើយមានកូន ១០នាក់នៅក្នុងបន្ទុក។
ផ្ទះដែលបានសាងសង់ជូន ធ្វើអំពីដែក ដំបូលស័ង្កសី មានទំហំ ០៥ម៉ែត្រ គុណនឹង០៧ម៉ែត្រ ចំណាយថវិកាអស់ ៤.៤២៥.០០០៛ ជាអំណោយរបស់លោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ និងលោកស្រី។ កិច្ចការងារមនុស្សធម៌នេះ ក៏មានការចូលរួមសហការយ៉ាងសស្រាក់សស្រាំផងដែរ ពីសំណាក់កម្លាំងផ្នែកសឹករងតំបែរ អាជ្ញាធរ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្នុងស្មារតីសាមគ្គីជួយគ្នាទៅវិញទៅមក ដោយមិនមានប្រកាន់និន្នាការនយោបាយអ្វីឡើយ។