បាត់ដំបងៈ នៅព្រឹកថ្ងៃទី២១ – ២២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង បានប្រារព្ធពិធីផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ ប្រចាំឆមាសទី២ ឆ្នាំ២០១៧ ក្រោមអធិបតីភាព លោកវរសេនីយ៍ឯក ប៉ោ វិចិត្រ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តបាត់ដំបង តំណាង លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយ នាយ នាយរងការិយាល័យ មេបញ្ជាការ មេបញ្ជាការរង មូលដ្ឋាន ក្រុង ស្រុក និង កងអនុសេនាធំ ចល័ត និងនាយ នាយរងកងរាជអាវុធហត្ថ ចំណុះបញ្ជាការខេត្តជាច្រើនរូបផងដែរ។