You are currently viewing លោកឧត្តមសេនីយ៍ត្រី ជូ សារុន អញ្ជើញជាអធិបតីក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំខែវិច្ឆិកា ទិសដៅខែធ្នូ ឆ្នាំ២០១៧

លោកឧត្តមសេនីយ៍ត្រី ជូ សារុន អញ្ជើញជាអធិបតីក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំខែវិច្ឆិកា ទិសដៅខែធ្នូ ឆ្នាំ២០១៧

កំពង់ស្ពឺ៖ ព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ លោកឧត្តមសេនីយ៍ត្រី​ ជូ​ សារុន​ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំខែវិច្ឆិកា ទិសដៅខែធ្នូ ឆ្នាំ២០១៧ ។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោមេបញ្ជាការង​ នាយរងសេនាធិការ​ ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការ មូលដ្ឋានក្រុង ស្រុក ស្នាក់ការសន្តិសុខ និងនាយ​ នាយរងអាវុធហត្ថចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត។
លោកឧត្តមសេនីយ៍ត្រី ជូ សារុន បានមានប្រសាសន៍លើកឡើងថា ការងារការពារសន្តិសុខយើងជាកងកម្លាំងត្រូវតែបន្តស្រាវជ្រាវ និងបង្ក្រាប​ បទល្មើសគ្រប់ប្រភេទ​ ។ បញ្ហាកើតមានចោរលួច ចោរឆក់ ចោរប្លន់ គឺមួយចំនួនធំបានកើតចេញពីការប្រើប្រាស់ និងការជួញដូរគ្រឿងញៀននៅតាមមូលដ្ឋាន ។ លោកមេបញ្ជាការបានបន្តថា កម្លាំងត្រូវធ្វើការងារអប់រំណែនាំឲ្យអស់លទ្ធភាព ធ្វើយ៉ាងណាឲ្យអាណាព្យាបាលបានយល់កាន់តែច្បាស់អំពីផលប៉ះពាល់នៃគ្រឿងញៀន ។ ដើម្បីធានាឲ្យបាននូវយន្តការដឹងនាំដ៏មានប្រសិទ្ធិភាពរបស់នាយឧត្តមសេនីយ៍ សៅ​ សុខា​ បង្ការ បង្ក្រាប និងសង្គ្រោះ យើងត្រូវប្រើប្រាស់កម្លាំងធ្វើការអប់រំឲ្យបានប្រសើរ ក្នុងនោះបញ្ជៀបនូវស្មារតីដាស់តឿនកូនចៅ របស់ខ្លួនឲ្យយល់ច្បាស់ពីផលប៉ះពាល់នៃគ្រឿងញៀនដើម្បីជាគំរូដល់ពលរដ្ឋ ។
លោកមេបញ្ជាការបន្តឲ្យដឹងទៀតថា ត្រូវបង្កើនការត្រួតពិនិត្យអាវុធជាតិផ្ទុះ វិន័យសណ្តាប់ធ្នាប់កងទ័ពទប់ស្កាត់ការប្រើប្រាស់អាវុធ និងឯកសណ្ឋានកម្លាំងដោយខុសច្បាប់ ប្រមូលផ្តុំកម្លាំងជាប្រចាំរួមទាំង មធ្យោបាយ សម្ភារៈឧបករណ៍​ ដើម្បីធ្វើអន្តរាគមន៍ ទប់ស្កាត់ការបង្កចលាចលសង្គមគ្រប់រូបភាព ជាពិសេសត្រៀមជាស្រេចក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋនៅពេលជួបគ្រោះមហន្តរាយផ្សេងៗជាយថាហេតុ៕