You are currently viewing លោកឧត្តមសេនីយ៍ត្រី​ សំ តុលា ជាអធិបតីក្នុងពិធីបិទវគ្គបំប៉នជំនាញកងរាជអាវុធហ្ថ​ ប្រចាំឆមាសទី២ ត្រីមាសទី៣​ ឆ្នាំ២០១៧

លោកឧត្តមសេនីយ៍ត្រី​ សំ តុលា ជាអធិបតីក្នុងពិធីបិទវគ្គបំប៉នជំនាញកងរាជអាវុធហ្ថ​ ប្រចាំឆមាសទី២ ត្រីមាសទី៣​ ឆ្នាំ២០១៧

កណ្តាល៖​ ព្រឹកថ្ងៃទី២៧​ ខែវិច្ឆិកា​ ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកណ្តាល បានធ្វេីពិធីបិទវគ្គបំប៉នជំនាញកងរាជអាវុធហត្ថ ប្រចាំឆមាសទី២ ត្រីមាសទី៣​ ឆ្នាំ២០១៧
ពិធីនេះក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រីសំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល​ និងមានការអញ្ជេីញចូលរួមពីសំណាក់លោកមេបញ្ជាការរង លោកនាយរងសេនាធិការ លោកប្រធានមន្ទីរ អនុមន្ទីរ លោកនាយការិយាល័យ​ លោកមេបញ្ជាការ បញ្ជាការងក្រុង-ស្រុក គ្រូឧទ្ទេសនាម​ និងសិក្ខាកាមសរុបចំនួន​ ១៣៥​ នាក់។
សិក្ខាកាមទទួលបាននិទេ្ទសល្អ៨៥%​ និទេ្ទសល្អបង្គួរ១០%​ និទេ្ទសមធ្យម៥%។​ ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ មេបញ្ជាការបានផ្តល់ការលើកទឹកចិត្តដល់គណៈគ្រប់គ្រងវគ្គ គ្រូឧទេ្ទសនាម និងសិក្ខាកាមឆ្នើមនូវអាវយឺតចំនួន​ ០១​ អាវ ថវិការមួចំនួន និងមានមតិបូកសរុបនិងផ្តាំផ្ញេីដល់សិក្ខាកាមទាំងអស់ ក្រេាយពីចប់វគ្គពេលត្រឡប់ទៅអង្គភាពវិញត្រូវយកចំណេះដឹងដែលបានមកពីការបំប៉ន រៀនសូត្រយកទៅអនុវត្តន៍ ក្នុងការបំពេញភារកិច្ច អោយចំទិសដៅ ត្រូវគារពបទបញ្ជា​ និងវិន័យ មានគុណធម៌ សាមគ្គីឯកភាពផ្ទៃក្នុង និងមានកិច្ចសហការល្អជាមួយគ្រប់ស្ថាប័នមានសមត្ថកិច្ច អជ្ញាធរដែនដីនិងប្រជាពលរដ្ឋ ជៀសវាងធ្វេីអ្វីនាំឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ សេចក្ដីថ្លៃថ្នូររបស់កងរាជអាវុធហត្ថ​ ទាំងនេះជាអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ​ មេបញ្ជាការកងរាជអាវុធហត្ថលេីផ្ទៃប្រទេស ដែលតែងតែក្រេីនរំលឹក ដាស់តឿន ដល់ថ្នាក់ក្រោមអនុវត្តជាប្រចាំ និង ត្រូវការពារដាច់ខាតនូវរាជរដ្ឋាភិបាលស្របច្បាប់ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ទោះឋិតក្នុងតម្លៃណាក៏ដោយ ដើម្បីស្ថេរភាព សន្តិសុខ និង ការអភិវឌ្ឍន៍ដែលជាសេចក្តីត្រូវការចាំបាច់បំផុតរបស់ប្រជាពលរដ្ឋគ្រប់ៗរូប។