កំពង់ចាម៖ ព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម បានរៀបចំពិធីផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រប្រចាំឆមាស២ ឆ្នាំ២០១៧ ។ ពិធីនេះក្រោមអធិបតីភាពលោកវរសេនីយ៍ឯក ចែម ពិចិត្រ មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តកំពង់ចាម និងដោយមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ស្នាក់ការសន្តិសុខ និងនាយ នាយរងអាវុធហត្ថចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាមជាច្រើនរូបទៀត។
លោករវសេនីយ៍ឯក ចែម ពិចិត្រ អញ្ជើញជាអធិបតីក្នុងពិធី ផ្សព្វផ្សាយការងារអប់រំចិត្តសាស្រ្ត ប្រចាំឆមាស២ ឆ្នាំ២០១៧
- Post author:Sery Vutha
- Post published:November 27, 2017
- Post category:បញ្ជាដឹកនាំ / ផែនការណែនាំ