ភ្នំពេញ៖ នៅវេលាម៉ោង០៨ និង ៣០ នាទី ព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលផែននគរបាលយុត្តិធម៌ បានបើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារជំនាញប្រចាំខែវិច្ឆិកា និងទិសដៅខែធ្នូ ឆ្នាំ២០១៧ ។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីឧត្តមសេនីយ៍ មេបញ្ជាការរង លោកនាយរងសេនាធិការ លោកស្នងការ ស្នងការរង លោកនាយការិយាល័យជំនាញ និងនាយអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត ។
ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី បានបើកកិច្ចប្រជុំត្រួតពិនិត្យ លទ្ធផលការងារជំនាញខែវិច្ឆិកា និងទិសដៅខែធ្នូ ឆ្នាំ២០១៧
- Post author:Sery Vutha
- Post published:November 27, 2017
- Post category:បញ្ជាដឹកនាំ / ផែនការណែនាំ