You are currently viewing ឯកឧត្តម ឯវ ភីរម្យ ជាអធិបតីក្នុងពិធីផ្សព្វផ្សាយច្បាប់ ស្តីពីការប្រឆាំងអំពើពុករលួយ

ឯកឧត្តម ឯវ ភីរម្យ ជាអធិបតីក្នុងពិធីផ្សព្វផ្សាយច្បាប់ ស្តីពីការប្រឆាំងអំពើពុករលួយ

តាកែវ៖ ព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តតាកែវ បានរៀបចំពិធីផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយក្រោមអធិបតីភាព ឯកឧត្តម ឯវ ភីរម្យ ឧបការីនៃអង្គភាព ប្រឆាំងអំពើពុករលួយនិងលោក ឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ និងមានការអញ្ជើញចូលរួម ពីសំណាក់ លោក មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរង ក្រុង ស្រុក ស្នាក់ការ សន្តិសុខ និងនាយ  នាយរងអាវុធហត្ថចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវជាច្រើនរូបទៀត ។