តាកែវ៖ នៅវេលាម៉ោង ០១ និង ៣០ នាទី ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថខេត្តតាកែវ ដឹកនាំដោយលោក វរសេនីយ៍ឯក ង៉ែត ចាន់ធី បញ្ជាការរង ទទួលផែនយុត្តិធម៌ និងដោយមានការសម្របសម្រួលនីតិវិធី ពីលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ បានចុះបង្ក្រាបមុខសញ្ញា រក្សាទុក និងប្រើប្រាស់ គ្រឿងញៀននៅចំណុចភូមិតាគាំ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០៣ នាក់៖
១-ឈ្មោះ ងន ស្រីវី ភេទស្រី អាយុ ២២ ឆ្នាំ មុខរបរមិនពិតប្រាកដ (ម្ចាស់ផ្ទះ)
២-ឈ្មោះ សុខ ស្រីមុំ ភេទស្រី អាយុ ២៦ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅក្រុងកំពង់សោម ខេត្តព្រះសីហនុ
៣-ឈ្មោះ ជុំ ពិសិដ្ឌ ភេទប្រុស អាយុ ២១ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅក្រុងកំពង់សោម ខេត្តព្រះសីហនុ ។
ដកហូតវត្ថុតាងរួមមាន៖
១-ម៉្សៅក្រាមសថ្លាចំនួន ០២ កញ្ចប់ ទម្ងន់ ១,០៤ ក្រាម
២-ទូរស័ព្ទចំនួន ០៣ គ្រឿង
៣-ម៉ូតូចំនួន ០១ គ្រឿង និងសម្ភារៈសម្រាប់សេពគ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានត្រូវបានមន្ត្រីជំនាញ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ។