តាកែវ៖ នៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តតាកែវ លោក ឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ការងារអប់រំចិត្តសាស្ត្រប្រចាំឆមាសទី២ ឆ្នាំ២០១៧ ។ ពិធីនេះមានការអញ្ជើញចូលរួម ពីសំណាក់ លោក មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការ មេបញ្ជាការរង មូលដ្ឋាន ក្រុង ស្រុក ប្រធានស្នាក់ការសន្តិសុខ និងនាយ អាវុធហត្ថខេត្ត ជាច្រើនរូបទៀត និងនាយ នាយរងអាវុធហត្ថខេត្តជាច្រើនរូបទៀត។
