ប៉ៃលិន៖ ព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន បានរៀបចំពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញ កងរាជអាវុធហត្ថ ប្រចាំឆមាសទី២ ឆ្នាំ២០១៧ ក្រោមអធិបតីភាពលោកឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន និង មានការអញ្ជើញចូលរួម មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធានម អនុប្រធានមន្ទីរ នាយ នាយរងការិយានាយការិយាល័យ មេបញ្ជាការ ក្រុង ស្រុក ស្នាក់ការសន្តិសុខ និងកងគចល័ត ចំណុះកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត។
