ភ្នំពេញ៖ នៅវេលាម៉ោង ០៨ និង ០០ នាទី ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំខែវិច្ឆិកា និងទិសដៅខែធ្នូ ឆ្នាំ២០១៧ និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកឧត្ដមសេនីយ៍ នាយរងសេនាធិការ លោកនាយខុទ្ទកាលយ័ នាយកសាលាទាំងពីរ លោកស្នងការ ស្នងការរង លោកនាយការិយាលយ័ លោកមេបញ្ជាការកងវរសេនាតូចអន្តរាគមន៍ លោកមេមញ្ជាការកងអនុសេនាធំចល័ត និងលោកមេបញ្ជាការរង និងជានាយសេនាធិការ លោកមេបញ្ជាការរង ទទួលផែននគរបាលយុត្តិធម៌ កងរាជអាវុធហត្ថទាំង ២៥ រាជធានី-ខេត្ត ព្រមទាំងនាយអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត ។