You are currently viewing កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាបឃាត់ខ្លួនជនសង្ស័យ ០៤ នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាបឃាត់ខ្លួនជនសង្ស័យ ០៤ នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

សៀមរាប៖ នៅវេលាម៉ោង ១៥ និង ៣០ នាទី ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថខេត្ត សហការណ៍ជាមួយមូលដ្ឋានកងរាជអាវុធហត្ថស្រុកជីក្រែង ចុះបង្ក្រាបករណី រក្សាទុក និងជួញដូរគ្រឿងញៀន នៅចំណុចភូមិខ្វាវ ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប ដោយឃាត់ខ្លួនជនសង្ស័យ ចំនួន ០៤ នាក់៖

១-ឈ្មោះ ទាន់ ទីន ភេទប្រុស អាយុ ១៦ ឆ្នាំ មុខរបរជាងម៉តូ  នៅភូមិចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែងខេត្តសៀមរាប។

២-ឈ្មោះ ឈៀវ ចន្ចា ភេទប្រុស អាយុ ១៦ ឆ្នាំ មុខរបរធ្វើស្រែ ទីលំនៅភូមិតាភ្ញា ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប។

៣-ឈ្មោះ ខន មករា ភេទប្រុស អាយុ ២០ ឆ្នាំ មុខរបរធ្វើស្រែ ទីលំនៅភូមិព្រៃធំ ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប។

៤-ឈ្មោះ លុយ នាថ ភេទប្រុស អាយុ ២០ ឆ្នាំ ទីលំនៅភូមិស្វាយពក ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប។

ចាប់យកវត្ថុតាងម្សៅគ្រើមម៉ាទឹកកកចំនួន ០១ កញ្ចប់ ទម្ងន់ ០,០៥ក្រាម និងទូរស័ព្ទ ០៤ គ្រឿង។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង ។