ពោធិ៍សាត់៖ នៅវេលាម៉ោង ១១ និង ៣០ នាទី ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ កម្លាំងជំនាញមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ សហការណ៍ជាមួយមូលដ្ឋានកងរាជអាវុធហត្ថស្រុកបាកាន និងដោយមានការសម្របសម្រួលនីតិវិធីពីលោក ឆាយ ហុង ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត កម្លាំងបានចុះឆែកឆេរលំនៅដ្ឋានឈ្មោះ ឃែល ថុល ភេទប្រុសអាយុ ៣៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិបាកាន ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀ និងបានដកហូតវត្ថុតាងរួមមាន៖
១-ម្សៅក្រាមពណ៌ស ចំនួន ០៣ កញ្ចប់
២-ជញ្ជីងថ្លឹងសារធាតុញៀនចំនួន ០១ គ្រឿង
៣-កាំភ្លើងស្នប់ចំនួន ០១ ដើម
៤-ទូរស័ព្ទចំនួន ០១ គ្រឿង
៥-កាបូបខ្មៅចំនួន ០១
៦-ប្រាក់រៀល ១០០.០០០៛ (មួយសែនរៀល) និងសម្ភារៈសម្រាប់សេពគ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្ត កំពុងបន្តនីតិវិធី។