សៀមរាបៈ នៅព្រឹកថ្ងៃពុធ ១១កើត ខែមិគសិរ ឆ្នាំរការ សព្វស័ក្ត ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តសៀមរាប បានបើកកិច្ចប្រជុំ រៀបចំផែនការ ការពារធានាសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ ក្នុងឱកាសប្រារព្វពិធីបួងសួងសុំសេចក្តីសុខ ដល់ព្រះរាជាណាចក្រកម្ពុជា នៅមុខប្រាសាទអង្គរវត្តខេត្តសៀមរាប ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ម៉ន សាម៉ុន មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយ នាយ នាយរងការិយាល័យ មេបញ្ជាការ មេបញ្ជាការរង មូលដ្ឋាន ក្រុង ស្រុក និងនាយ នាយរងកងរាជអាវុធហត្ថ ដែលមានការពាក់ព័ន្ធ ជាច្រើនរូបផងដែរ។