ព្រះវិហារៈ នៅព្រឹកថ្ងៃពុធ ១១កើត ខែមិគសិរ ឆ្នាំរការ សព្វស័ក្ត ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ បានបើកកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច និងការងារ កងរាជអាវុធហត្ថខែវិច្ឆិកា និងទិសដៅ ការងារ ខែធ្នូ ឆ្នាំ២០១៧
ព្រមទាំងផ្សព្វផ្សាយបទបញ្ជា របស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ និងមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធាន អនុប្រធានមន្ទីរ មេបញ្ជាការ មេបញ្ជាការរងក្រុង ស្រុក ស្នាក់ការ សន្តិសុខ នាយការិយាល័យ និងនាយ នាយរងអាវុធហត្ថខេត្ត សរុបចំនួន៧០នាក់។