ស្វាយរៀង៖ នៅម៉ោង ១៥ និង ០០ នាទីថ្ងៃពុធ ១១កើត ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង បានបើកិច្ចប្រជុំផ្សព្វផ្សាយ និងណែរនាំនូវគំរូរបាយការណ៍ថ្មី៍ ប្រចាំថ្ងៃ-ខែ-ឆ្នាំ របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ពិធីនេះក្រោមវត្តមាន លោកឧត្តមសេនីយ៍ត្រី នុត នន្ទ មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួមពីសំណាក់ មេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ លោកមេបញ្ជាការ មេបញ្ជាការរតមូលដ្ឋានក្រុងស្រុក ជាច្រើនរូបទៀត។
ប្រជុំផ្សព្វផ្សាយ និងណែរនាំនូវគំរូរបាយការណ៍ថ្មី៍ ប្រចាំថ្ងៃ-ខែ-ឆ្នាំ របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស
- Post author:Sery Vutha
- Post published:November 30, 2017
- Post category:បញ្ជាដឹកនាំ / ផែនការណែនាំ