You are currently viewing លោកឧត្តមសេនីយ៍ត្រី ពុទ្ឋ សារ៉ាន បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ ប្រចាំខែវិច្ឆិកា ទិសដៅខែធ្នូ ឆ្នាំ២០១៧

លោកឧត្តមសេនីយ៍ត្រី ពុទ្ឋ សារ៉ាន បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ ប្រចាំខែវិច្ឆិកា ទិសដៅខែធ្នូ ឆ្នាំ២០១៧

ឧត្តរមានជ័យ៖ នៅរសៀលថ្ងៃពុធ ១១កើត ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងែទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ ប្រចាំខែវិច្ឆិកា ទិសដៅខែធ្នូ ឆ្នាំ២០១៧ និងផ្សព្វផ្សាយគំរូរបាយការណ៍ប្រចាំថ្ងៃ ព្រមត្រួតពិនិត្យរបាយការណ៍ឆ្នាំ២០១៧ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ពុទ្ឋ សារ៉ាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋាន ក្រុង ស្រុក ស្នាក់ការសន្តិសុខ និងនាយ នាយរងកងរាជអាវុធហត្ថចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត ។