You are currently viewing ឧត្តមសេនីយ៍ត្រី ជូ សារុន ដឹកនាំប្រជុំផ្សព្វផ្សាយបទបញ្ជា និងផ្សព្វផ្សាយសភាពការណ៍ថ្មីៗ

ឧត្តមសេនីយ៍ត្រី ជូ សារុន ដឹកនាំប្រជុំផ្សព្វផ្សាយបទបញ្ជា និងផ្សព្វផ្សាយសភាពការណ៍ថ្មីៗ

កំពង់ស្ពឺ៖ រសៀលថ្ងៃព្រហស្បតិ៍ ១២កើត ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងែទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹកនាំប្រជុំផ្សព្វផ្សាយបទបញ្ជា និងផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ដែលមានវត្តមាន លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធាន អនុប្រធានមន្ទីរ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថ ក្រុង.ស្រុក ប្រធានស្នាក់ការសន្តិសុខ នាយការិយាល័យទំនាក់ទំនងសាធារណៈ នាយការិយាល័យការពារសន្តិសុខផ្ទៃក្នុង នាយការិយាល័យបទល្មើសព្រហ្មទណ្ឌ ។